រក្សាសិទ្ធិឆ្នាំ ២០០៧ ដោយ Novell, Inc.
សិទ្ធិត្រូវបានផ្ដល់ដើម្បីចម្លង ចែកចាយ និង/ឬកែប្រែឯកសារនេះនៅក្រោមលក្ខខណ្ឌអាជ្ញាបណ្ណឯកសារឥតគិតថ្លៃរបស់ GNU កំណែ ១.២ ឬកំណែក្រោយណាមួយដែលបានចេញផ្សាយដោយមូលនិធិកម្មវិធីឥតគិតថ្លៃ ដោយគ្មានផ្នែកមិនប្រែប្រួល គ្មានអត្ថបទគម្របមុខ និងគ្មានអត្ថបទគម្របពណ៌ខ្មៅ ។ ច្បាប់ចម្លងរបស់អាជ្ញាបណ្ណត្រូវបានរួមបញ្ចូលជាឯកសារ fdl.txt ។
ឯកសារចេញផ្សាយនៅក្រោមការអភិវឌ្ឍន៍ថេរ ។ ទាញយកកំណែថ្មីបំផុតជាផ្នែកមួយនៃការសាកល្បងអ៊ីនធឺណិត ឬសំអាងលើhttp://www.suse.com/relnotes/i386/openSUSE/10.3/RELEASE-NOTES.en.html ។ យើងធ្វើឲ្យឯកសារចេញផ្សាយជាភាសាអង់គ្លេសទាន់សម័យនៅពេលណាមួយដែលចាំបាច់ ។ នេះមានន័យថាការបកប្រែអាចមិនចប់សព្វគ្រប់ជាបណ្ដោះអាសន្ន ។ការបកប្រែត្រូវបានធ្វើឲ្យទាន់សម័យដើម្បីផ្គូផ្គងនៅពេលក្រោយ ។
ឯកសារចេញផ្សាយនេះផ្ទុកនូវផ្នែកផ្សេងៗដូចខាងក្រោម ៖
ទូទៅ ៖ ព័ត៌មានដែលអ្នករាល់គ្នាគួរតែអាន ។
ធ្វើឲ្យទាន់សម័យ ៖ ការផ្លាស់ប្ដូរដែលមិនត្រូវបានអធិប្បាយនៅក្នុងមគ្គុទ្ទេសក៍យោង ត្រង់ជំពូកទី ៥ ។
បច្ចេកទេស ៖ ផ្នែកនេះផ្ទុករាល់ការផ្លាស់ប្ដូរ និងភាពប្រសើរឡើងដែលទាក់ទងនឹងបញ្ហាបច្ចេកទេស សម្រាប់អ្នកប្រើដែលមានបទពិសោធន៍ ។
នៅក្នុងសៀវភៅដៃចាប់ផ្ដើម អ្នកអាចស្វែងរកព័ត៌មានអំពីការដំឡើង និងការកំណត់រចនាសម្ព័ន្ធប្រព័ន្ធជាមូលដ្ឋាន ។ នៅក្នុងមគ្គុទ្ទេសក៍ណែនាំ ការកំណត់រចនាសម្ព័ន្ធប្រព័ន្ធនឹងត្រូវបានពន្យល់លម្អិត ។ លើសពីនេះទៀត កម្មវិធីសំខាន់ៗជាងគេនឹងត្រូវបានពិពណ៌នានៅក្នុងមគ្គុទ្ទេសក៏អ្នកប្រើបរស់ GNOME និង KDE ។ ព័ត៌មានលម្អិតអំពីការប្រើ AppArmor ត្រូវបានផ្ដល់ដោយមគ្គុទ្ទេសក៏គ្រប់គ្រង AppArmor ។
វិសាលភាពរបស់លំនាំដំឡើងអត្ថបទគឺអប្បបរមាបំផុត ។ វាគ្មានប្រយោជន៍សម្រាប់ការដំឡើងដោយគ្មានកម្មវិធីបន្ថែមទេ ។ បន្ថែមកញ្ចប់ពីលំនាំផ្សេង ។ គោលបំណងរបស់លំនាំនេះគឺត្រូវមានប្រព័ន្ធដែលអាចចាប់ផ្ដើមអប្បបរមាដែលរត់នៅលើផ្នែករឹងពិតប្រាកដ ។ វាជាប្រព័ន្ធដែលមានអ្នកប្រើច្រើនដោយចូលជាមូលដ្ឋាន ការរៀបចំបណ្ដាញ ប្រព័ន្ធឯកសារលំនាំដើម ។ គ្មានសេវាត្រូវបានបើកដោយលំនាំដើម ហើយមានតែម៉ូឌុល YaST ប៉ុណ្ណោះត្រូវបានដំឡើងដែលត្រូវការកំឡុងពេលដំឡើង ។
បន្ទាប់ពីរៀបចំការកំណត់រចនាសម្ព័ន្ធធ្វើឲ្យទាន់សម័យនៅចុងបញ្ចប់នៃការដំឡើង YaST ផ្ដល់ដើម្បីបន្ថែមឃ្លាំងកម្មវិធីទាំងបីដូចខាងក្រោម ជាប្រភពដំឡើងបន្ថែម ៖
ឃ្លាំង "កម្មវិធីកូដចំហ" មានជាការចែកចាយ FTP ពេញលេរួមញ មានកញ្ចប់ច្រើនជាងនៅក្នុងស៊ីឌី ។
ឃ្លាំង "កម្មវិធីមិនមែនកូដចំហ" មានកម្មវិធីដែលស្ថិតក្រោមកម្មវិធីមានកម្មសិទ្ធិ ឬអាជ្ញាបណ្ណមិនមែនជាកម្មវិធីកូដចំហ ។
ឃ្លាំង "បំបាត់កំហុស" មានកញ្ចប់ debuginfo ដែលមានប្រយោជន៍សម្រាប់កម្មវិធីបំបាត់កំហុស និងបណ្ណាល័យហើយទទួលការតាមដានមកវិញ ។ ប្រសិនបើមានកំហុសកើតឡើង ព័ត៌មានបន្ថែមនេះនឹងជួយអ្នកឲ្យសរសេររបាយការណ៍កំហុសដ៏ល្អ ។
RPMs ប្រភពសម្រាប់ "កម្មវិធីកូដចំហ" មាននៅhttp://download.opensuse.org/distribution/10.3/src-ossRPMs ប្រភពសម្រាប់ "មិនមែនកម្មវិធីកូដចំហ" មាននៅhttp://download.opensuse.org/distribution/10.3/src-non-oss ។
មេឌៀដំឡើង ១-ស៊ីឌី (GNOME ឬ KDE) ចេញមកជាមួយនឹងការគាំទ្រសម្រាប់តែភាសាអង់គ្លេសអាមេរិកប៉ុណ្ណោះ ។
គាំទ្រភាសាផ្សេងៗទាំងអស់អាចរកបានផ្សេងៗគ្នា ។ ប្រសិនបើអ្នកចាប់អារម្មណ៍ភាសាបន្ថែម បន្ថែមឃ្លាំងលើបណ្ដាញបន្ថែមកំឡុងពេលដំឡើង ដែលផ្ដល់នូវការបកប្រែដែលចង់បាន ។ ឃ្លាំង "កម្មវិធីកូដចំហ" ដូចបានអធិប្បាយខាងលើក្នុងផ្នែក "ការបន្ថែមឃ្លាំងកម្មវិធីបន្ថែមកំឡុងពេលដំឡើង"គឺជាឃ្លាំងបែបនេះ ។
តាមលំនាំដើម កម្មវិធីផ្នែកខាងមុខ YaST gtk ថ្មីរត់នៅលើផ្ទៃតុ GNOME និងកម្មវិធីផ្នែកខាងមុខ YaST qt នៅលើផ្ទៃតុផ្សេងទាំងអស់ ។ លើសពីនេះទៀត កម្មវិធីផ្នែកខាងមុខ gtk ដូចគ្នាទៅនឹងកម្មវិធីផ្នែកខាងមុខ qt ដែលបានពិពណ៌នានៅក្នុងសៀវភៅដៃ ។
ករណីលើកលែងមួយគឺម៉ូឌុលគ្រប់គ្រងកម្មវិធី gtk (សូមមើលមគ្គុទ្ទេសក៍ចាប់ផ្ដើម នៅក្នុងជំពូកទី ៣) ដែលគិតថាខុសគ្នាពីច្រក qt ។ ដើម្បីចាប់ផ្ដើម qt នៅលើផ្ទៃតុ GNOME ធ្វើបន្តដូចខាងក្រោម ៖
បើកឯកសារ /etc/sysconfig/yast2 ជាroot ។
ផ្លាស់ប្ដូរWANTED_GUI="auto" ទៅជា WANTED_GUI="qt" រក្សាទុក ហើយចេញពីឯកសារ ។
ដើម្បីចាប់ផ្ដើម gtk របស់ YaST គ្មានបញ្ហានៅលើផ្ទៃតុណាមួយទេ បើអញ្ចឹងបន្ត ដោយផ្លាស់ប្ដូរWANTED_GUI="auto" ទៅWANTED_GUI="gtk" ។
រកព័ត៌មានលម្អិតបន្ថែមអំពីលក្ខណៈពិសេសថ្មីនៅ http://en.opensuse.org/AppArmor/Changes_AppArmor_2_1 ។
ឥឡូវវាក្យសម្ពន្ធស្គាល់ថតពីឯកសារ ។ មានការជួសជុលកំហុសវាក្យសម្ពន្ធតិចតួច ។
ការរាយការណ៍អំពី change_hat ទាក់ទងនឹងព្រឹត្តិការណ៍ និងព័ត៌មានដែលបានផ្លាស់ប្ដូរ ។ សារកំណត់ហេតុ និងស្ថានភាពទម្រង់ (អាចរកបានតាមរយៈ /proc/<pid>/attr/current) ត្រូវបានរាយការណ៍ជា/profile//hat ។
បានបន្ថែមការបញ្ជាក់គោលនយោបាយ change_profile ថ្មី ។ Change_profile គឺដូចទៅនឹង change_hat ប៉ុន្តែអនុញ្ញាតឲ្យផ្លាស់ប្ដូរទៅទម្រង់ណាមួយ (រួមមាន hats) មិនមែនគ្រាន់តែ hats ។ ការដាក់កម្រិតគឺថាទម្រង់ដែលអាចត្រូវបានផ្លាស់ប្ដូរត្រូវតែបានបញ្ជាក់ ។ ដើម្បីផ្លាស់ប្ដូរ hat តាមរយៈ change_profile ជំនួសឲ្យ change_hat ឈ្មោះរបស់ hat ត្រូវបានបញ្ជាក់ដោយបំបែកទម្រង់ និង hat_name ដោយ // ។
កម្មវិធីផ្ញើសារបន្ទាន់ GAIM ត្រូវបានប្ដូរឈ្មោះទៅជា Pidgin ។
GNOME 2 ត្រូវបានដំឡើងក្រោមឋានុក្រមប្រព័ន្ធឯកសារ /usr ព្រោះថាអូផឹនស៊ូស៊ី ១០.៣ និង KDE 4 ឥឡូវមាន ។ KDE 3 នឹងមាននៅក្នុង/opt សម្រាប់ហេតុផលឆបគ្នា ។
មុនពេលចាប់ផ្ដើមការធ្វើឲ្យទាន់សម័យ សូមប្រាកដថាមានទំហំថាសគ្រប់គ្រាន់នៅក្នុង /usr (ប្រហែលជា ២.៥ ជីកាបៃ តម្រូវការសម្រាប់ផ្ទៃតុទាំងពីរ) ។ ប្រសិនបើអ្នកខ្វះទំហំនៅក្នុង/usr អ្នកត្រូវតែផ្លាស់ប្ដូរទំហំ ឬរៀបចំភាគថាសរបស់អ្នកឡើងវិញ ។
There is a format change in Berkeley DB's on-disk log files between Berkely DB 4.3 and 4.4. This change prevents an installed OpenLDAP server from starting start after the system update.
To avoid this issue, export existing LDAP Databases using the slapcat utility before starting the system update and re-import the data using slapadd after the update. On an already updated machine get the LDAP Server running as follows:
Stop the LDAP Server.
Remove all files starting with _db. from the database directory.
Start the LDAP server again.
libata ប្រើ /dev/sda សម្រាប់ថាសរឹងដំបូងជំនួសឲ្យ/dev/hda ។ ថាសដែលមានភាគថាសច្រើនជាង ១៥ មិនត្រូវបានដោះស្រាយដោយស្វ័យប្រវត្តិទេឥឡូវនេះ ដើម្បីបើកការគាំទ្រសម្រាប់ភាគថាសច្រើនជាង ១៥ ប្ដូរទៅកុងសូលនិម្មិតមុនពេលចាប់ផ្ដើមកម្មវិធីចែកភាគថាស ហើយប្រើពាក្យបញ្ជា ៖
hwprobe=-modules.pata
បន្ទាប់ពីអ្នកឃើញភាគថាសទាំងអស់ > ១៥ ម្ដងទៀត ហើយអាចចូលដំណើរការពួកវាសម្រាប់ដំឡើង ។
បច្ចេកវិទ្យាផ្នែកខាងក្រោយរបស់ boot.crypto ត្រូវបានផ្លាស់ប្ដូរពីcryptoloop ទៅជា dm-crypt ។
Any old /etc/cryptotab will work unmodified on openSUSE 10.3 (modulo hdX->sdX issues due to libata changes—see above). Additionally, /etc/crypttab (note the missing 'o') is now supported which also including support for LUKS volumes. In contrast to previous releases boot.crypto is no longer enabled by default. YaST enables it if you create an encrypted volume with YaST. You can also manually enable it with the following command:
chkconfig boot.crypto នៅលើ
វានៅតែអាចប្រើ cryptoloop តាមរយៈ losetup និងmount ។ ព្រោះថាយើងបានទម្លាក់បំណះ crude loop-AES ពីកញ្ចប់ util-linux ប៉ារ៉ាម៉ែត្រមួយចំនួនសម្រាប់ losetup (ដូចជា itercountk និងpseed) លែងមានទៀតហើយ ។ ប្រសិនបើការកំណត់ទាំងនេះណាមួយត្រូវបានប្រើនៅក្នុង /etc/fstab ឧបករណ៍មិនអាចត្រូវបានម៉ោនដោយផ្ទាល់ទៀតទេ ។ ប្ដូរការកំណត់ទាំងនេះទៅជា /etc/crypttab ដែល boot.crypto មានកូដដែលឆបគ្នាចាំបាច់ ។
ឥឡូវអ្នកអាចកំណត់រចនាសម្ព័ន្ធកូតាសម្រាប់គណនីអ្នកប្រើពីក្នុង YaST ។ ដើម្បីបើកការគាំទ្រកូតាឲ្យសកម្មគូសធីកប្រអប់ "បើកការគាំទ្រកូតា" នៅក្នុងជម្រើស fstab នៅពេលធ្វើភាគថាសនៅក្នុងដំណាក់កាលទីមួយនៃការដំឡើង ។ ដូច្នេះ សូមប្រាកដថាស្គ្រីប /etc/init.d/boot.quota ត្រូវបានប្រតិបត្តិនៅពេលចាប់ផ្ដើម ។ បន្ទាប់មកនៅក្នុងដំណាក់កាលទី ២ ជម្រើសកម្រិតខ្ពស់សម្រាប់គណនីអ្នកប្រើផ្ដល់នូវម៉ូឌុលកូតាដែលបន្ទាត់កូតាអាចត្រូវបានកំណត់ ។
ប្រសិនបើអ្នកបើកការគាំទ្រកូតានៅក្នុងកម្មវិធីចែកភាគថាសក្នុងប្រព័ន្ធដែលកំពុងរត់បន្ទាប់ពីដំឡើង ចាប់ផ្ដើមប្រព័ន្ធឡើងវិញ ឬម៉ោនភាគថាសដោយដៃឡើងវិញ ហើយប្រតិបត្តិពាក្យបញ្ជាដូចខាងក្រោមជា root ៖
ចាប់ផ្ដើម /etc/init.d/boot.quota ឡើងវិញ
សេវា Zeroconf —ស្គាល់ថាជា Bonjour, Multicast DNS, mDNS, ឬ DNS-SD—ឥឡូវត្រូវបានផ្ដល់ដោយជង់ Avahi ជំនួសឲ្យ mDNSResponder ។ ទោះជាយ៉ាងណាក៏ដោយ mDNSResponder និងបណ្ណាល័យភាពឆបគ្នារបស់ howl នៅតែអាចប្រើបាន ។
ដើម្បីបើក mDNS សម្រាប់ចំណុចប្រទាក់បណ្ដាញទាំងអស់ ប្រើ"Zeroconf/Bonjour Multicast DNS" ក្បួនរបស់ SuSEfirewall ។
បន្ទះសៀគ្វីក្រាហ្វិក Intel ចាស់ៗត្រូវបានគាំទ្រដោយកម្មវិធីបញ្ជាពីរគឺ ("i810" និង "intel") ។ កម្មវិធីបញ្ជា intel តាមលំនាំដើមនៅក្នុងអូផឹនស៊ូស៊ី ១០.៣ ដោយសារតែការទាមទារខ្ពស់សម្រាប់លក្ខណៈពិសេសដូចជាការកំណត់របៀបដើម (គ្មានផ្អែកលើ VESA BIOS ទៀតទេ) និងការគាំទ្រ RANDR 1.2 ។
នៅពេលធ្វើឲ្យទាន់សម័យទៅអូផឹនស៊ូស៊ី ១០.៣ កម្មវិធីបញ្ជា i810 មិនត្រូវបានផ្លាស់ប្ដូរជាមួយកម្មវិធីបញ្ជា intel ទេ ។ ប្រើ "sax2 -r" ដើម្បីប្ដូរទៅជាកម្មវិធីបញ្ជា intel ។
កម្មវិធីបញ្ជា intel គឺនៅតែមិនស្ថិតស្ថេរដូច i810 ប្រើ"sax2 -r -m 0=i810" ដើម្បីប្ដូរទៅជា i810 វិញ ប្រសិនបើអ្នកមានបញ្ហាដែលមិនបានកើតឡើងពីមុនជាមួយនឹងកម្មវិធីបញ្ជា i810 ។ ក្នុងករណីទាំងនេះ ត្រូវបើករបាយការណ៍កំហុសសម្រាប់កម្មវិធីបញ្ជា intel ។
Two drivers are available now: the traditional ipw3945 driver is installed by default and the new iwlwifi driver is an alternative offer. Note the following caveats:
ipw3945 works on hidden networks. It does not survive suspend/resume cycles.
iwlwifi does not work on hidden networks. It supports suspend/resume cycles.
You can change the default using YaST. Click "Software" -> "Software Management" and remove the ipw3945d package. Then the alternative iwlwifi driver gets automatically selected for installation.
កញ្ចប់ cdrecord ត្រូវបានយកចេញពីការចែកចាយ ។ កញ្ចប់ wodim, genisoimage និង icedax ថ្មីដែលបានមកពីគម្រោង cdrkit អាចត្រូវបានប្រើដើម្បីថតស៊ីឌីទិន្នន័យ ឬអូឌីយ៉ូ នៅលើកម្មវិធីថតស៊ីឌី ដែលអនុលោមតាមស្តង់ដារសៀវភៅពណ៌ទឹកក្រូច ។ ប្រព័ន្ធគោលពីរត្រូវបានប្ដូរឈ្មោះដូចខាងក្រោម ៖
cdrecord -> wodim readcd -> readom mkisofs -> genisoimage cdda2wav -> icedax
ប្រសិនបើកម្មវិធីរបស់អ្នកអាស្រ័យលើឈ្មោះចាស់ ដំឡើងកញ្ចប់ cdrkit-cdrtools-compat ។ ទោះជាយ៉ាងណាក៏ដោយវាជាការល្អដើម្បីឲ្យគាំទ្រភាពដើមសម្រាប់ wodim នៅក្នុងកម្មវិធីផ្នែកខាងមុខ ពីព្រោះវាផ្ដល់នូវភាពចម្រើនមួយចំនួន ៖
វិធីដែលពេញចិត្តសម្រាប់បញ្ជាក់ឧបករណ៍គឺ dev=/dev/cdrecorder, dev=/dev/hdc, dev=/dev/sr0 ។ល។
ឧបករណ៍ដែលអាចប្រើបានអាចត្រូវបានរាយជាមួយ ឧបករណ៍-wodim
មិនត្រូវការ suid root
ប្រសិនបើអ្នកថែទាំកម្មវិធីផ្នែកខាងមុខ ឬស្គ្រីបបែបនេះ ពិចារណាការបន្ថែមការគាំទ្រ wodim ដើម ។
ប្រើ growisofs សម្រាប់សរសេរឌីវីឌី ។ កម្មវិធីផ្នែកខាងមុខដែលមានលក្ខណៈក្រាហ្វិកដោះស្រាយបញ្ហានេះ ។
If you did not install the KDE desktop during the initial openSUSE 10.3 installation, then later install the KDE Base System and KDE 4 Base System patterns, the KDE 4 application path will come before the KDE 3 application path. This means that if you launch a KDE application such as Konqueror, the KDE 4 version of Konqueror loads instead of the KDE 3 version.
When you open an MP3 file in Kaffeine, you will see an error message telling you that the software required to play this file is not installed. openSUSE then offers to search for a suitable codec which you can install with YaST. You can also switch the engine from Xine to Gstreamer by clicking "Settings" -> "Player Engine" to get MP3 support.